រដ្ឋាភិបាលប្រទេសស្វីសលើកបង្ហាញផែនការនៅថ្ងៃពុធដើម្បីបើកព្រំដែនឡើងវិញជាមួយប្រទេសជិតខាងទាំងអស់លើកលែងតែប្រទេសអ៊ីតាលី។ប្រទេសស្វីសចង់ស្តារចលនាសេរីភាពរបស់ប្រជាជនជាមួយបណ្តាប្រទេសសមាជិកដទៃទៀតនៃតំបន់ Schengen នៅត្រឹមថ្ងៃទី០៦ ខែកក្កដា។
ភ្នាក់ងារសារព័ត៌មាននិយាយថា ប្រទេសស្វីសធ្លាប់បានបិទព្រំដែនរបស់ខ្លួនបានបញ្ជាក់សារជាថ្មីនូវផែនការជាមួយប្រទេសបារាំង អាល្លឺម៉ង់ និងអូទ្រីសដើម្បីលុបចោលរាល់ការរឹតត្បិតការធ្វើដំណើរក្នុងចំណោមប្រទេសទាំង០៤នៅថ្ងៃទី១៥ ខែមិថុនាដោយសារតែស្ថានភាពមានភាពវិវឌ្ឍន៍វិជ្ជមានពីជំងឺឆ្លងរាតត្បាត។
ស្ថានភាពមិនធម្មតាកើតឡើងចាប់ពីខែមីនាបានផ្តល់អំណាចដល់ទីក្រុង Bern នឹងត្រូវដកចេញនៅថ្ងៃទី១៩ ខែមិថុនា។ រដ្ឋាភិបាលមានប្រសាសន៍ថាព្រឹត្តិការណ៍សាធារណៈ និងឯកជនទទួលបានការអនុញ្ញាតិសម្រាប់មនុស្សរហូតដល់ចំនួន៣០០នាក់ និងការប្រមូលផ្តុំជាក្រុមអាចធ្វើឡើងបានរហូតដល់ចំនួន៣០នាក់នឹងត្រូវបានអនុញ្ញាតម្តងទៀតចាប់ពីថ្ងៃទី ០៦ ខែមិថុនា។
ការផ្លាស់ប្តូរនេះនឹងលុបចោលការហាមឃាត់នាពេលបច្ចុប្បន្នចំពោះការប្រជុំមនុស្សចំនួន០៥នាក់ ដែលបានបិទជីវិតសាធារណៈភាគច្រើន។ ប្រធានាធិបតីស្វីសលោក Simonetta Sommaruga មានប្រសាសន៍ថា“ជាមួយនឹងការសម្រេចចិត្តថ្ងៃនេះ យើងអាចរៀបចំខ្លួនយើងសម្រាប់ស្ថានភាពប្រក្រតីថ្មី” ៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០









