ប្រធានាធិបតី​រុស្ស៊ី និង​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​យល់ព្រម​សម្របសម្រួល​បន្ថែមទៀត​នូវ​ការកាត់បន្ថយ​ទិន្នផល​ប្រេង

0

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​រុស្ស៊ី លោក​វ្លា​ឌី​មៀ ពូ​ទីន និង​ព្រះអង្គម្ចាស់ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​យល់ព្រម​តាម​ទូរស័ព្ទ​ដើម្បី​សម្របសម្រួល​ឱ្យបាន​ល្អិតល្អន់​ថែមទៀត​ក្នុងការ​រឹតត្បិត​ទិន្នផល​ប្រេង។

វិមាន​ក្រឹម​ឡាំង​និយាយថា ពួកគេ​ក៏បាន​កត់សម្គាល់​ពីសា​រៈ​សំខាន់​នៃ​កិច្ចប្រឹងប្រែង​រួមគ្នា​ក្នុង​គោលបំណង​ឈានដល់​កិច្ចព្រមព្រៀង​នៅក្នុង​ក្រុម​អង្គការ OPEC + នៅក្នុង​ខែមេសា ស្តីពី​ការទប់ស្កាត់​ផ្នែក​ផលិតកម្ម​ផងដែរ។

កាលពី​ថ្ងៃទី ១០ ខែមេសា ប្រធានាធិបតី​រុស្ស៊ី និង​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​ពិភាក្សា​លើ​បញ្ហា​នានា​ទាក់ទង​នឹង​កិច្ចពិភាក្សា​របស់ OPEC + ស្តីពី​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង និង​ឯកភាព​រក្សា​ទំនាក់ទំនង​ទ្វេភាគី​លើ​បញ្ហា​នេះ​ផងដែរ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here