បទ​ឈប់​បាញ់​គ្នា​នឹង​បន្ត​បើទោះបី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ក្រុម​តា​លី​បង់​ក៏ដោយ

0

ការប៉ះទង្គិច​គ្នា​រវាង​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់ និង​កងកម្លាំង​សន្តិសុខ​កើតឡើង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នេះ​ជាហេតុ​ការណ៍​លើកដំបូង​ចាប់តាំងពី​បទ​ឈប់​បាញ់រយៈពេល៣ថ្ងៃ​បានបញ្ចប់។

ទោះជា​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ឧប្បត្តិហេតុ​មាន​លក្ខណៈ​តូចតាច ហើយ​បទ​ឈប់​បាញ់​នៅតែ​អាច​កើតមាន។

ភ្នាក់ងារ​សារព័ត៌មាន​និយាយថា ក្រុម​តា​លី​បង់​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការស្នើ​របស់​រដ្ឋាភិបាល​ក្នុងការ​បន្ត​បទ​ឈប់​បាញ់​គ្នា ដែល​បានប្រកាស​នៅ​ថ្ងៃ​ឈប់សម្រាក Eid al-Fitr ដែលជា​ថ្ងៃ​បញ្ចប់​ខែ​តម​អាហារ​នៃ​បុណ្យ​រ៉ា​ម៉ា​ដាន (Ramadan)។

អ្នកនាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា “បទ​ឈប់​បាញ់​គ្នា​មិនទាន់​ចប់​នៅឡើយ​ទេ។ មានការ​រំលោភបំពាន​កើតឡើង ពីព្រោះ​វា​ជា​ដំណើរការ​ច្ចេកទេស​ស្មុគស្មាញ​ដែល​ទាមទារ​ឱ្យមាន​ការសម្របសម្រួល​ល្អ​រវាង​ភាគី​ទាំងពីរ” ។

រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ដោះលែង​សមាជិក​តា​លី​បង់​ចំនួន៩០០នាក់​នៅ​ថ្ងៃ​អង្គារ​ដែលជា​ការដោះលែង​ដ៏​ធំ​បំផុត។ស្ថានភាព​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ទណ្ឌិត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​រវាង​ក្រុម​អ៊ីស្លាម និង​សហរដ្ឋអាមេរិក​នៅ​ប្រទេសកាតា​នៅ​ខែកុម្ភៈ៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here