រថភ្លើង​ដឹកអ្នក​ដំណើរ​ធ្លាក់ផ្លូវ​នៅ​ប៊ុលហ្គារី​បន្ទាប់​ពី​បុក​ជា​មួយ​រថយន្ត

0

ទូរទស្សន៍ Nova និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​រថភ្លើង​មួយ​បាន​ក្រឡាប់​នៅ​ប្រទេស​ប៊ុលហ្គារី​ដោយសារ​លទ្ធផល​នៃ​ការបុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​មួយ។ រថភ្លើង​ដឹក​អ្នកដំណើរ​បានធ្វើ​ដំណើរ​ពី Varna ទៅ​រដ្ឋធានី​សូ​ហ្វី​យ៉ា​របស់​ប្រទេស​នេះ និង​បុក​ជាមួយ​រថយន្ត​បន្ទាប់ពី​អ្នកបើក​បរបាន​រំលោភ​ឆ្លងកាត់​ផ្លូវដែក​ក្បែរ​ភូមិ Kamenets ក្នុង​ខេត្ត Pleven ។

តាម​របាយការណ៍​នេះ​ឱ្យដឹងថា​វា​មាន​មនុស្ស ១០៥ នាក់​នៅលើ​រថភ្លើង ហើយ​គ្មាន​នរណាម្នាក់​រងរបួស​ឡើយ។ មន្ត្រី​អនុវត្ត​ច្បាប់​ដែល​កំពុងធ្វើការ​នៅ​កន្លែងកើតហេតុ​ចាប់ផ្តើម​ការស៊ើបអង្កេត​លើ​ការបុក និង​ការធ្លាក់​ផ្លូវ​រថភ្លើង​នេះ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here