មនុស្សជាង ៧៥០ នាក់ត្រូវសម្លាប់ ចាប់តាំងពីយោធាភូមា បានដណ្តើមអំណាចអស់រយៈពេល៣ខែមុន។ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួន រួមទាំងមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី ផងដែរ។
ព្រំដែនត្រូវបានបិទ និងប្រព័ន្ធអ៊ិនធឺរណែតត្រូវបានរារាំងយ៉ាងមានប្រសិទ្ធិភាព ក៏ប៉ុន្តែប្រជាជនកំពុងកត់ត្រាការតស៊ូរបស់ពួកគេ ចំពោះការធ្វើរដ្ឋប្រហារនេះ។
នៅទីក្រុងយ៉ាំងហ្គូន ដែលមានអ្នកលេងភ្លេង និងប្អូនស្រីរបស់គាត់ បានថតវីឌីអូសម្រាប់ទូរទស្សន៍ BBC ក្នុងរយៈពេល២ខែចុងក្រោយនេះ។
ពួកគេនាំយើងចូលទៅក្នុងការប្រយុទ្ធរបស់ពួកគេ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១