ហេតុការណ៍​បាញ់ប្រហារ​មួយ​បណ្តាលឱ្យមាន​មនុស្ស១១នាក់​ស្លាប់ នៅ​សាលារៀន ក្នុងប្រទេស​រុស្ស៊ី

0

តាម​ប្រភព​ផ្លូវការ​បានឱ្យដឹងថា កុមារ និង​គ្រូ​ម្នាក់​ត្រូវ​សម្លាប់ ដោយសារ​ការបាញ់ប្រហា​រ នៅ​សាលា​មួយ នៅ​ទីក្រុង​កា​ហ្សា​ន ក្នុងប្រទេស​រុស្ស៊ី។

សេចក្តីរាយការណ៍​បានឱ្យដឹង​ដែរ​ថា ភេរ​វករ២នាក់​បាន​បាញ់ប្រហារ នៅ​សាលារៀន​លេខ  ១៧៥ នៅ​ទីក្រុង​កា​ហ្សា​ន និង​ឃាត់ខ្លួន​ភេរវ​ករ​បាន​ម្នាក់ វ័យ១៩ឆ្នាំ និង​ម្នាក់ទៀត​ត្រូវបាន​សម្លាប់​នៅ​ជាន់​ទី៤ ។

ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតមានឡើង​នៅ​ចម្ងាយ​ប្រហែល ៨២០គីឡូម៉ែត្រ ភាគ​ខាងកើត​នៃ​ទីក្រុង​មូ​ស្គូ។ ទីក្រុង​កា​ហ្សា​ន​នេះ ជាទី​ក្រុង​ដែលមាន​ប្រជាជន​ម៉ូ​ស្លី​ម​ភាគច្រើន​រស់នៅ នៃ​សាធារណរដ្ឋ Tatarstan ក្នុងប្រទេស​រុស្ស៊ី។

ភ្លាមៗនោះ ក្រុមប៉ូលិស​ប្រដាប់​ដោយ​អាវុធ និង​រថយន្ត​សង្គ្រោះបន្ទាន់ នៅ​ខាងក្រៅ​សាលា​លេខ ១៧៥ នៅ​ទីក្រុង​កា​ហ្សា​ន។ ហើយ​ក៏មាន​វីដេអូ​ខ្លី​មួយ គេ​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ដែល​បង្ហាញ​អំពី កុមារ​មួយចំនួន​លោត​ចុះ​តាម​បង្អួច ដើម្បី​រត់គេចខ្លួន និង​អ្នករងរបួស​ត្រូវបាន​ជម្លៀសចេញ នៅក្នុង​ហេតុការណ៍​នេះ។

លោក Rustam Minnikhanov ប្រធានាធិបតី​សាធារណរដ្ឋ Tatarstan បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នេះ​ជា​គ្រោះមហន្តរាយ និង​កុមារ១២នាក់ និង​មនុស្សពេញវ័យ៤នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ហើយ​លោក​បាន​និយាយ​បន្ថែមទៀតថា “ភេរវ​ករ​ម្នា​ក់បាន​ឃាត​ខ្លួន។ គាត់​មាន​វ័យ ១៩ឆ្នាំ និង​កាំភ្លើង​ដែល​គាត់​បាន​ចុះបញ្ជី​ផងដែរ” ។

ជាមួយនេះ​ក៏មាន​វីដេអូ​មួយទៀត ត្រូវគេ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ដែរ បានបង្ហាញ​អំពី​ក្មេង​ជំទង់​ម្នាក់​ដេក​នៅលើ​ដី ក្នុងពេល​កំពុង​ឃាត​ខ្លួន​នៅ​ខាងក្រៅ​អគារ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here