ទីភ្នាក់ងារ FBI កំពុង​ស៊ើបអង្កេត ករណី​ចោរប្លន់​ធនាគារ នៅ​ទីក្រុង​សាន់​រ៉ា​យ

0

ទីភ្នាក់ងារ FBI កំពុង​ស៊ើបអង្កេត​អំពី​ករណី​ចោរប្លន់​ធនាគារ នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង​ប្រមាណ​ជា ១០និង១២នាទី​ព្រឹក នៅ​សាខា​ធនាគារ Chase ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ ៣៣០០ ផ្លូវ North University Drive ស្ថិតនៅ​ទីក្រុង​សាន់​រ៉ា​យ រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក។

របាយការណ៍​បាន​បង្ហាញថា មាន​ចោរប្លន់​ម្នាក់​ចូលទៅក្នុង​ធនាគារ និង​ធ្វើ​សកម្មភាព​ទាមទារ​ប្រាក់​ពី​បុគ្គលិក​ធនាគារ​តែម្តង ក៏ប៉ុន្តែ​មិនមាន​អ្នករងរបួស ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​ទេ។ រី​ឯង​ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​ប្លន់​បាន​វិញ ក៏​មិន​ត្រូវបាន​ចេញផ្សាយ​នៅឡើយ​ទេ។

ទីភ្នាក់ងារ FBI បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​បញ្ហា​សុវត្ថិ​ភាពជា​សាធារណៈ និង/ឬ​សំណើ​សាធារណៈ ផ្តល់នូវ​ព័ត៌មាន​បន្ថែមទៀត។

បើ​មាន​អ្នកណា​មាន​ព័ត៌មាន​អំពើ​ប្លន់​នេះ ឬ​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ FBI សូម​ធ្វើ​ការហៅ​ទូរស័ព្ទ​មក​លេខ (៧៥៤) ៧០៣-២០០០ ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន FBI ចុះផ្សាយ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here