បុរសម្នាក់គំរាមបំផ្ទុះគ្រាប់បែក នៅស្ថានីយ៍រថភ្លើង Brighton

0

បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីធ្វើការគំរាមបំផ្ទុះគ្រាប់បែក នៅស្ថានីយ៍រថភ្លើង Brighton នៅចក្រភពអង់គ្លេស។

មន្រ្តីប៉ូលិស Sussex ត្រូវបានទូរស័ព្ទហៅនៅមុនម៉ោង ០៤:០០ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ ទទួលបានសេចក្តីរាយការណ៍ អំពីបុរសម្នាក់គំរាមបំផ្ទុះគ្រាប់បែក ។

ស្ថានីយ៍នេះត្រូវបានបិទជាបណ្តោះអាសន្ន និងដាក់របាំងការពារឡោមព័ទ្ធមិនឱ្យចេញចូលដើម្បីសុវត្ថិភាព ខណៈក្រុមមន្រ្តីកំពុងប្រតិបត្តិការណ៍នៅតំបន់នោះ។

នៅក្នុងឧប្បត្តិហេតុនេះ បុរសវ័យ ២៧ឆ្នាំ ដែលមិនបានកាន់កាប់ឧបករណ៍ផ្ទុះ ត្រូវបាននាំទៅកន្លែងឃុំឃាំងដើម្បីធ្វើការសាកសួរ។

លោកស្នងការ Justin Burtenshaw និយាយថា នេះចាត់ទុកជាឧប្បត្តិហេតុដ៏កម្រមួយ និងមិនគិតថាជាការគំរាមកំហែងដល់សាធារណៈជន នៅពេលនេះនោះទេ។ “ឥឡូវរបាំងការពារត្រូវបានដកចេញ និងស្ថានីយ៍ Brighton បន្តដំណើរឡើងវិញ។”

លោកបានបន្តថា “មន្ត្រីនៅតែធ្វើការជាមួយនឹងកងដឹកជញ្ជូននៃប៉ូលិសអង់គ្លេស ដើម្បីអនុវត្តការសាកសួរបន្ថែមទៀត។”

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here