រកឃើញសំណល់គ្រាប់បែកមិនទាន់ផ្ទុះ នៅទីក្រុងទីក្រុងឡុនដុនដឺរី

0

កាលពីយប់ថ្ងៃអង្គារប៉ូលិសបាននិយាយថា សំណល់គ្រាប់បែកមិនទាន់ផ្ទុះ ត្រូវគេរកឃើញនៅក្នុងទីក្រុងឡុនដុនដឺរី ប្រទេសអៀរឡង់ខាងជើង បន្ទាប់ពីមានរបាយការណ៍អំពី “ការផ្ទុះយ៉ាងខ្លាំ”។

សំណល់គ្រាប់បែកមិនទាន់ផ្ទុះនេះត្រូវបានរកឃើញ នៅម្តុំតុលាការលីខល (Lincoln Court) នារសៀលថ្ងៃពុធ បន្ទាប់ពីប៉ូលិសបានទទួលរបាយការណ៍ពីការផ្ទុះយ៉ាងខ្លាំងនៅក្នុងតំបន់។

គេបានរាយការណ៍ទៅប៉ូលិសពីសម្លេងផ្ទុះយ៉ាងខ្លាំង នៅចន្លោះម៉ោង ២៣:០០ និង២៣:៣០ម៉ោងក្នុងស្រុក កាលពីយប់ថ្ងៃអង្គារ។

ប៉ូលិសបាននិយាយថា “វាជាការធ្វើការមិនប្រុងប្រយ័ត្ន ដែលបណ្តាឱ្យមានការភ័យខ្លាចដល់ប្រជាជននៅក្នុងមូលដ្ឋាន”។

ជាមួយនេះលោក Timothy McCullough ស្នងការប៉ូលិសអៀរឡង់ខាងជើងបន្ថែមថា “ហេតុការណ៍នេះអាចនឹងមានការរងរបួសធ្ងន់ធ្ងរ ឬផលអាក្រក់ជាងនេះផងដែរ”៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here