នៅប្រុនស្វីកត្រូវជម្លៀសប្រជាជនបណ្តោះអាសន្ន ពីហាងអាហាររហ័សនៅ Brunswick បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែក

0

យោងតាមប្រភពប៉ូលិសប្រចាំនៅប្រុនស្វីកបាននិយាយថា មានសេចក្តីរាយការណ៍អំពីការគំរាមបំផ្ទុះគ្រាប់បែកនៅហាងអាហាររហ័ស ដែលជម្លៀសប្រជាជនចេញជាបណ្តោះអាសន្ន នៅរសៀលថ្ងៃអាទិត្យ។

មន្ត្រីប៉ូលិសបានបន្តទៀតថា ពួកគេទទួលបានដំណឹងនេះ នៅម៉ោងប្រមាណជាង៤:៣០នាទី និងនៅពេលពួកគេទៅដល់ហាងអាហាររហ័សនោះ ប្រជាជនបានជម្លៀសចេញរួចហើយ។

អង្គភាព K9 របស់ទីក្រុងថុបសាម (Topsham) មិនបានរកឃើញគ្រឿងផ្ទុះ ឬឧបករណ៍ផ្ទះនៅទីតាំង ឬក្នុងហាងនេះទេ។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយលោក Scott Stewart ស្នងការប៉ូលិស ថា “អ្នករាល់គ្នាមានសុវត្ថិភាព និងគ្មានអ្នករងរបួសទេ” ។

មន្ត្រីប៉ូលិសផ្នែកស៊ើបអង្កេតព្រហ្មទណ្ឌប្រចាំនៅប្រុនស្វីក និងអង្គភាពរាវរកគ្រឿងផ្ទុះរបស់ប៉ូលិសរដ្ឋមែនន័រ (Maine) ប្រតិបត្តិការណ៍ក្នុងឧប្បត្តិហេតុនេះ។

មន្ត្រីប៉ូលិសនិយាយថា ពួកគេកំពុងស៊ើបអង្កេត និងស្នើសុំឱ្យអ្នកដែលមានព័ត៌មានទាក់ទងមកស្នងការប៉ូលិស John Roma ឬមន្ត្រី Joshua Bernier តាមលេខទូរស័ព្ទលេខ (207) 725-5521៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន Pressherald ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here