ប៉ូលិសបង់ក្លាដែសបានចុះប្រតិបត្តិការភេរវកម្ម នៅស្រុកណារ៉ាយានហ្គាន

0

ប្រភពផ្លូវការបានឱ្យដឹងថា សមាជិក ៥នាក់ដែលគេសង្ស័យថាជាសមាជិកថ្មី នៃអង្គការចាម៉ាតុលមូជៃហ៊ីដិនបង់ក្លាដែស (JMB) ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការចំនួនពីរលើក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយអង្គភាពប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន (CTTC) នៃស្នងការប៉ូលិសទីក្រុងដាកា (DMP) ។

ប្រធានអង្គភាព CTTC លោកអេមឌីអេសាដាហ្សូម៉ាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាក្រុមសកម្មប្រយុទ្ធបីនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៨ ខែកក្កដា ខណៈដែលនៅសល់ពីរនាក់ទៀតត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យជាបន្តបន្ទាប់។

ក្រុមសកម្មប្រយុទ្ធដែលត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអាទិត្យនេះត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអ្នកផលិតឧបករណ៍រំសេវផ្ទុះឈ្មោះអាប់ឌុលឡាអាម៉ុន ដែលមានឈ្មោះហៅក្រៅថា “ដាវីឌឃៀល័រ” និងឧត្តមសេនីយ៍អូសាម៉ាហៅក្រៅណាអ៊ីម ជាគ្រូបង្ហាត់ក្រុមសកម្មប្រយុទ្ធ។ លោកណាអ៊ីម ជាគ្រូបង្ហាត់គ្រាប់បែកនិងជាមន្ត្រីនៃវិហារអ៊ីស្លាមក្នុងតំបន់ នេះបេីយោងតាមរបាយការណ៍របស់សារព័ត៌មាន Indo-Asian News Service (IANS)។

ជាមួយនេះផងដែរនៅក្នុងអំឡុងពេលនៃការវាយឆ្មក់កាលពីយប់ថ្ងៃអាទិត្យ ប៉ូលិសបានដោះឧបករណ៍រំសេវផ្ទុះចេញពីបន្លា និងឧបករណ៍ផ្ទុះជាច្រើនត្រូវបានដកហូតពីកន្លែងលាក់ខ្លួនផងដែរ។ ប្រធានអង្គភាព CTTC បានបន្តប្រាប់ IANS ថា ឯកសារឃោសនាអំពីជីហាឌី ឧបករណ៍ផលិតរំសេវផ្ទុះ និងឧបករណ៍បញ្ជារពីចម្ងាយក៏ត្រូវបានរកឃើញក្នុងពេលវាយឆ្មក់នោះដែរ៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន ddinews.gov.in ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here