ការបំផ្ទុះគ្រាប់បែកលើរថយន្តកងទ័ពអ៊ីរ៉ាក់ នៅក្នុងទីក្រុងជូហ្វអាល់សាក់ខា

0

ទីភ្នាក់ងារសារព័ត៌មាន AhlulBayt: ប្រភពពីអ៊ីរ៉ាក់បានរាយការណ៍ថា រថយន្តមួយគ្រឿងរបស់កងទ័ពអ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយគ្រាប់បែកនៅតាមដងផ្លូវក្នុងតំបន់ជូហ្វអាល់សាក់ខា (Jurf al-Sakhar)។

យោងតាមសារព័ត៌មាន Saberin បានរាយការណ៍ថា រថយន្តដែលជាកម្មសិទ្ធិរបស់បញ្ជាការប្រតិបត្តិការអាល់ហ្សាហ្ស៊ីរ៉ាគឺជាគោលដៅក្នុងការបំផ្ទុះគ្រាប់បែក នៅតាមដងផ្លូវក្នុងតំបន់ជូហ្វអាល់សាក់ខា។

របាយការណ៍បឋមបានបង្ហាញថា កម្លាំងសន្តិសុខអ៊ីរ៉ាក់ម្នាក់ស្លាប់នៅក្នុងការផ្ទុះនេះ។

គិតត្រឹមម៉ោងនេះ មិនមានព័ត៌មានលម្អិតណាមួយចេញផ្សាយនោះទេ។

មកទល់ពេលនេះពុំទាន់មានក្រុម ឬបុគ្គលណាមួយបានចេញមុខអះអាងក្នុងការទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះនៅឡើងទេ៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន AhlulBayt News Agency ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here