ការបាញ់ប្រហារលើរថយន្តល្បាតប៉ូលិសអៀរឡង់ នៅទីក្រុងឌុបលីន

0

រថយន្តប៉ូលិសល្បាតរងការវាយប្រហារដោយគ្រាប់កាំភ្លើង បន្ទាប់ពីការបាញ់សំដៅទៅរកប៉ូលិសនៅទីក្រុងឌុបលីន នៅព្រឹកព្រលឹមកាលពីថ្ងៃសៅរ៍។

មន្រ្តីឯកសណ្ឋានដែលគ្មានអាវុធបានល្បាតនៅតំបន់តាលហាល នៅម៉ោងប្រមាណជាង ២និង៣០នាទីម៉ោងក្នុងស្រុក។
ពួកគេបានឃើញបុរស៣នាក់ ដែលម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី និងម្នាក់ទៀតមានកាន់ដំបងវាយកូនបាល់។
មន្ត្រីប៉ូលិសបាននិយាយថា បុរសដែលកាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់សំដៅទៅលើរថយន្តប៉ូលិស ហើយម្នាក់ទៀតបានវាយកម្ទេចរថយន្ត។

ក្នុងហេតុការណ៍នេះគ្មានមន្ត្រីណាម្នាក់រងរបួសទេ និងបុរសទាំង៣នាក់នោះបានរត់គេចខ្លួនផងដែរ។
មកដល់ម៉ោងនេះមិនមានការចាប់ខ្លួនណាមួយនោះទេ។ ប៉ូលិសបានអំពាវនាវដល់អ្នកដែលមានព័ត៌មានដើម្បីផ្តល់ដំណឹងដល់ពួកគេ៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here