បុរសម្នាក់រងការចោទពីបទប៉ុនប៉ងសម្លាប់ប៉ូលិស នៅទីក្រុងស្កុនថូប

0

បុរសម្នាក់បានបង្ហាញខ្លួននៅតុលាការដោយរងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតលើមន្រ្តីប៉ូលិសម្នាក់ ជាជនរងគ្រោះដែលត្រូវគេបាញ់សម្លាប់នៅតាមផ្លូវ។
ស្នងការប៉ូលិសនៃ Humberside បាននិយាយថាមន្រ្តីស្លៀកពាក់ធម្មតាម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅតាមផ្លូវ ហ្លេប (Glebe) ទីក្រុងស្កុនថូប កាលពីថ្ងៃច័ន្ទ។

កងកម្លាំងប៉ូលិសបាននិយាយថា មន្ត្រីដែលគេចផុតពីគ្រោះថ្នាក់នេះ បានចូលរួមក្នុងការស្រាវជ្រាវនៅពេលនោះផងដែរ។

លោក ជេមី បូកេ (Jamie Burke) វ័យ២៩ឆ្នាំ ដែលគ្មានកន្លែងស្នាក់នៅពិតប្រាកដ ត្រូវបានបញ្ជូនទៅឃុំឃាំងនៅឯតុលាការ Grimsby Magistrates ហើយនឹងត្រូវបន្តទៅបង្ហាញខ្លួននៅក្នុងតុលាការ Hull Crown នាថ្ងៃសុក្រនេះជាបន្តទៀត។

លោកបូកេ (Burke) ក៏រងការចោទប្រកាន់ពីបទកាន់កាប់អាវុធដោយមានបំណងធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដ៏ទៃ នៅក្នុងករណីនេះលោកនឹងត្រូវបានហាមឃាត់អស់មួយជីវិត ក្នុងការកាន់កាប់អាវុធ៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here