ក្រុមហ៊ុន New Mexico Gas Co ដែលមានមូលដ្ឋាននៅទីក្រុងអាល់ប៊ឺឃឺឃឺ (Albuquerque) បានរាយការណ៍ថាអំពីការទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអាទិត្យឈាងចូលព្រឹកថ្ងៃច័ន្ទ ក៏ប៉ុន្តែមិនមានហេតុការណ៍ណាមួយកើតមានឡើងនោះទេ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីរសៀលថ្ងៃច័ន្ទថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន អាជ្ញាធររដ្ឋ និងអាជ្ញាធរសហព័ន្ធ នៅលើបញ្ហានេះ។
សេចក្តីថ្លែងការណ៍នេះសំដៅទៅលើការគំរាមកំហែងបំផ្ទុះគ្រាប់បែកនេះ គឺជាការ “មិនមានភាពច្បាស់លាស់” ក៏ប៉ុន្តែមិនបានកំណត់លក្ខណៈ ឬភស្តុតាងនៅទីតាំងដែលគំរាមកំហែងត្រូវបានគេកំណត់គោលដៅនោះទេ។
អ្នកនាំពាក្យលោក ថាមកូតេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនកំពុងពិនិត្យមើលនៅទីតាំងរបស់ខ្លួន ដោយសហការជាមួយនឹងអាជ្ញាធរមានសមត្តកិច្ច។
លោកថាមកូតេបានបន្តទៀតថា គ្មានអគារណាមួយត្រូវបានបិទឡើយនៅក្នុងការទប់ស្កាត់នឹងការគំរាមកំហែងនេះ ហើយប្រតិបត្តិការនៅបន្តជាធម្មតា។
ក្រុមហ៊ុន New Mexico Gas Co គឺជាក្រុមហ៊ុនឧស្ម័នធម្មជាតិធំបំផុតនៅក្នុងរដ្ឋ។ នៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននិយាយថា វាដំណើរការក្នុង២៦រដ្ឋ ក្នុងចំណោមរដ្ឋទាំង៣៣ និងមានអតិថិជនចំនួន ៥៣០,០០០នាក់៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១