ប្រភពផ្លូវការបានឱ្យដឹងថា ផ្ទះមួយកន្លែងនៅតំបន់ខោនធីដោននៅប្រទេសអៀរឡង់ខាងជើងជាគោលដៅ នៅក្នុងការវាយប្រហារគ្រាប់បែកក៏ប៉ុន្តែគ្រាប់នោះមិនបានផ្ទុះនោះទេ។
គ្រាប់បែកត្រូវបានគេបោះទៅក្នុងផ្ទះមួយដែលស្ថិតនៅឯផ្លូវហ្គ្រេនវីលហ្គ្រេដ ក្នុងទីក្រុងបាំងប្រីដ នៅម៉ោងប្រហែល ២៣:០៥ កាលពីថ្ងៃច័ន្ទន
ជាមួយនឹងនេះ ក្រុមប៉ូលិស និងកងទ័ពជំនាញដោះគ្រាប់បែកបានចុះអន្តរាគមន៍នៅក្នុងហេតុការណ៍នេះ ដែលបានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
សេវាកម្មប៉ូលិសអៀរឡង់ខាងជើងបាននិយាយថា “ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ និងមូលហេតុនៃការវាយប្រហារនេះ” ។
ទន្ទឹមនឹងនេះអ្នកស៊ើបអង្កេតកំពុងស្វែងរកអ្នកដែលស្ថិតនៅកន្លែងកើតហេតុ ចំពេលវាយប្រហារ និងអ្នកដែលអាចធ្វើជាសាក្សី សូមធ្វើការទាក់ទងពួកគេជាបន្ទាន់ផងដែរ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១