យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ក្រុមបោសសំអាតគ្រាប់បែករបស់កងទ័ពត្រូវបានគេហៅទៅស្ពានហេប៊ែន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញគ្រាប់បែកដៃ។
សេវាកម្មសង្រ្គោះបន្ទាន់ត្រូវបានហៅទៅស្ពានហេប៊ែនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកគេទទួលបានរបាយការណ៍ពីឧបករណ៍ផ្ទុះមួ
ក្រុមប៉ូលិសអ្នកជិតខាងប្រចាំស្រុកកាលឌីដាល់ និងមន្រ្តីក្រុមប្រឹក្សាស្រុក ត្រូវបានគេហៅទៅអន្តរាគមន៍ក្នុងការបិទផ្លូវ និងការជម្លៀសប្រជាជនចេញពីតំបន់នោះ។
អង្គភាពកងទ័ពត្រូវបានគេហៅទូរស័ព្ទចេញពីមូលដ្ឋានទ័ពនៅភូមិខាធើរិក តំបន់យ៉កសៀរភាគខាងជើង ចក្រភពអង់គ្លេស។
អ្នកនាំពាក្យប៉ូលិសនៃតំបន់យ៉កសៀរភាគខាងលិចបាននិយាយថា កាលពីវេលាម៉ោងប្រមាណជាង៣ និង២៦នាទីរសៀលថ្ងៃអាទិត្យទី១៥ ខែសីហា ឆ្នាំ២០២១ ប្រជាជនម្នាក់ដែលបានប្រទះឃើញអ្វីដែលហាក់ដូចជាគ្រាប់បែកដៃ នៅក្នុងស្ពានហេដិន នៃទន្លេទ្វារចាស់បានធ្វើការទំនាក់ទំនងទៅមន្ត្រីប៉ូលិសនៅក្នុងតំបន់នោះ។
មន្រ្តីក៏បានធ្វើការទាក់ទងទៅក្រុមកងទ័ពបោសសំអាតគ្រាប់បែក ដើម្បីចូលរួមដកហូតវត្ថុនោះ។
កងទ័ពកំចាត់គ្រាប់បែកបានពន្យល់ទៀតថា វត្ថុសង្ស័យខាងលើនេះត្រូវបានក្រុមកងទ័ពបោសសំអាតគ្រាប់បែកបានយកទៅកំទេចចោលដោយសុវត្ថិភាព។
បញ្ជាក់ដែរថា អង្គភាពកងទ័ពឯកទេសបោសសំអាតគ្រាប់បែក ទទួលខុសត្រូវចំពោះការកំចាត់គ្រាប់បែកភេរវកម្ម និងការបោះចោលអាវុធយុទ្ធភ័ណ្ឌផ្ទុះ, ការស្តារឡើងវិញ និងការកំទេចចោលគ្រាប់រំសេវប្រកបដោយសុវត្ថិភាព។
កងវរសេនាធំត្រូវត្រួតពិនិត្យ និងអាជ្ញាប័ណ្ណរក្សាអាវុធ និងពង្រឹងសុវត្ថិភាពគ្រឿងផ្ទុះ នៅក្នុងសង្គមផងដែរ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន yorkshirepost ចុះផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១