យោងតាមប្រភពផ្លូវការបានឱ្យដឹងថា បុរស៣នាក់ ដែលមានវ័យ៣៨ឆ្នាំ វ័យ៤៥ឆ្នាំ និងវ័យ៥២ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីប្រជុំជនលូហ្គាន នៅស្រុកអាម៉ាង ក្រោមច្បាប់ប្រឆាំងនឹងភេរវកម្ម។
ការចាប់ខ្លួននេះត្រូវបានចាត់ទុកជាផ្នែកមួយនៃការស៊ើបអង្កេត នៅក្នុងអំពើហិង្សារបស់អ្នកប្រឆាំងនឹងសាធារណរដ្ឋ។
ជាមួយនេះទីតាំងមួយចំនួនត្រូវបានឆែកឆេរ ដោយអង្គភាពស៊ើបអង្កេតភេរវកម្មរបស់អង្គភាពប៉ូលិសនៃអៀរឡង់ខាងជើងហើយបានរកឃើញវត្ថុតាងមួយចំនួន ដើម្បីធ្វើការស៊ើបអង្កេតបន្ត។
ជនសង្ស័យទាំងអស់ត្រូវបានគេបញ្ជូនខ្លួនទៅប៉ុស្តិ៍ប៉ូលិសម៉ូសហ្គ្រាវេ សម្រាប់ការសាកសួរបន្ត៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១