លោកស្រី ហ្សាមីមា បេហ្គុម មានការសោកស្តាយក្នុងការចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម

0

នៅកិច្ចសម្ភាសន៍ជាមួយស្ថានីយ​ទូរទស្សន៍​ BBC លោកស្រី ហ្សាមីមា បេហ្គុម ជាក្មេងស្រីម្នាក់ក្នុងចំណោមសិស្ស៣នាក់ នៃសាលាទីក្រុងឡុងដ៍ ដែលបានចាកចេញពីចក្រភពអង់គ្លេសទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមបាននិយាយអំពី “ការសោកស្តាយ” របស់នាងចំពោះសកម្មភាពនេះ។

លោកស្រី ហ្សាមីមា បេហ្គុម វ័យ២២ឆ្នាំ បានរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមរយៈពេលជាងបីឆ្នាំ។ ហើយនាងមានផ្ទៃពោះ៩ខែនៅពេលរស់នៅក្នុងជំរុំជនភៀសខ្លួនស៊ីរី កាលពីខែកុម្ភៈឆ្នាំ២០១៩ ។

តែក្រោយមកកូនរបស់លោកស្រីស្លាប់ដោយសារជំងឺរលាកសួត និងលោកស្រីបានបន្ថែមទៀតថាកាលពីមុនលោកស្រីធ្លាប់បានបាត់បង់កូនពីរនាក់ផ្សេងទៀត។

បន្ទាប់ពីនាងត្រូវបានគេរកឃើញ លោកស្នងការប៉ូលិស សាជីដ ចាវីដ ប្រធានលេខាធិការដ្ឋានផ្ទះ នៃចក្រភពអង់គ្លេសបានលុបចោលសញ្ជាតិអង់គ្លេសរបស់នាង ដោយសារហេតុផលសន្តិសុខ៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here