យោងតាមរបាយការណ៍បានឱ្យដឹងថា អង្គភាពកំចាត់គ្រាប់បែក ត្រូវបានគេហៅទៅកាន់ប្លុកលំនៅដ្ឋានមួយកន្លែង នៅចំកណ្តាលរដ្ឋធានីអេឌីនបឺក ប្រទេសស្កុតលែន។
ទន្នឹមនឹងនេះ មន្រ្តីប៉ូលិសជំនាញកំចាត់អាវុធជាតិផ្ទុះ (EOD) ត្រូវបានបញ្ជូនទៅផ្លូវខមេលីបេង នៅម្តុំស្តុកប្រីដ នៅម៉ោងប្រហែល១៤និង៣៥នាទី បន្ទាប់ពីទទួលបានរបាយការណ៍អំពីអាវុធដែលអាចកើតមាននៅក្នុងទីតាំងមួយកន្លែង។
ប៉ូលិសស្កុតលែនបាននិយាយថា ប្រជាជនជាច្រើនត្រូវបានជម្លៀសចេញជាការប្រុងប្រយត្ន័ និងបានពង្រាយខ្សែសុវត្តិភាពនៅនឹងកន្លែងកើតហេតុនេះផងដែរ។
ប៉ូលិសក៏បានបញ្ជាក់ថា ហេតុការណ៍នេះមិនមានហានិភ័យដល់សាធារណជនោះទេ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១