យោងតាមប្រភពច្បាស់ការ ប៉ូលិសទីក្រុងហុងកុងបានធ្វើការវាយឆ្មក់ នៅលើការិយាល័យរបស់ Stand News និងបានចាប់ខ្លួនមនុស្ស៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងសារព័ត៌មានឯករាជ្យ។
ទន្នឹមនឹងនេះដែរ អ្នកដែលត្រូវបានចាប់ខ្លួនរួមមានអតីតសមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកបច្ចុប្បន្ន រងការចោទប្រកាន់ “ការឃុបឃិតគ្នាក្នុងការបោះពុម្ពផ្សាយគោលបំណងបំផុសគំនិត” ។
អនុប្រធាននិពន្ធនាយក លោក រ៉ុនសុន ចាន់ មន្ត្រីបានចុះដល់ផ្ទះរបស់គាត់កាលពីព្រឹកថ្ងៃពុធ ហើយបានចាប់ផ្តើមផ្សាយបន្តផ្ទាល់ការជួបនេះ ខណៈពេលដែលគាត់ត្រូវបានគេប្រាប់ម្តងហើយម្តងទៀតឱ្យឈប់ថត។
លោកចាន់ មិនត្រូវបានចាប់ខ្លួនទេ ប៉ុន្តែទីបំផុតសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្ត៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន