យោងតាមប្រភពច្បាស់ការឈ្មួញគ្រឿងញៀនម្នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីប្រតិបត្តិការបណ្តាញកំចាត់ការចែកចាយថ្នាំញៀនតាមនៅប៊ីម៉ាញហាម និងវែវីកសាយ ។
ប៉ូលិសមីតឡេនភាគខាងលិចបាននិយាយថា អាជីប អាលី គឺជា មនុស្សម្នាក់សំខាន់ នៅក្នុងការផ្គត់ផ្គង់កូកាអ៊ីន និងហេរ៉ូអ៊ីន។
បុរសវ័យ២៩ឆ្នាំរូបនេះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ នៅតុលាការប៊ីម៉ាញហាម កាលពីថ្ងៃទី២៣ខែធ្នូ បន្ទាប់ពីទទួលស្គាល់ការចោទប្រកាន់ចំនួនពីរក្នុងការផ្គត់ផ្គង់ថ្នាំប្រភេទកម្រិតអេ។
កម្លាំងបាននិយាយថា “គ្មានការសង្ស័យទេអាលី ជាអ្នកដែលកំពុងដំណើរការខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាំដ៏សំខាន់នេះ”។
ក្រុមក្មេងទំនើងតាមខេត្តជាអ្នកជួញដូរគ្រឿងញៀនក្នុងក្រុង ដែលលក់ឱ្យអតិថិជននៅតំបន់ជនបទកាន់តែច្រើន។
ប៉ូលិសមីតឡេនភាគខាងលិចបាននិយាយថា អង្គភាពប្រឆាំងអំពើពុករលួយប្រចាំតំបន់ បានអនុវត្តដីកា នៅឯអាសយដ្ឋាននៅប៊ីម៉ាញហាមចំនួនពីរករណី ដែលភ្ជាប់ទៅនឹងអាលី នៅអាសុន និងអ៊ឺឌីតុង នៅខែសីហា។
នៅទីនោះ មន្ត្រីប៉ូលិសបានដកហូតថ្នាំញៀនប្រភេទអេ រួមជាមួយនឹងប្រាក់ចំនួន ២ម៉ឺនផោន និងទូរស័ព្ទរបស់គាត់៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន