ការប៉ះទង្គិចរវាង​កង​កម្លាំង​សន្តិសុខ និងក្រុមភេរវករ នៅទីក្រុងគូលហ្គាម

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា នៅទីក្រុងគូលហ្គាម ស្ថិតនៅព្រំដែនចាមមុ និងកាស្មៀ នៃប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២ មានបាញ់គ្នា​បាន​ផ្ទុះ​ឡើង​រវាង​កង​កម្លាំង​សន្តិសុខ និង​ក្រុម​ភេរវករ ​នៅ​ក្នុង​តំបន់អូខេ នៃចាមមុ និងទីក្រុងគូលហ្គាម។

យោតាមក្រុមប៉ូលិសបាននិយាយនៅក្នុងបណ្តាញសង្គមធ្វីតធឺថា «ការប៉ះ​គ្នា​បាន​ចាប់​ផ្តើម​នៅ​តំបន់អូខេ នៃគូលហ្គាម។ ខណៈកងកម្លាំងប៉ូលិស និងកម្លាំងសន្តិសុខកំពុងបំពេញការងារ។ សេចក្តី​លម្អិត​បន្ថែម​នឹងជូនដំណឹងនៅពេលក្រោយ។​» មកដល់ម៉ោងមិនទាន់ទទួលបានព័ត៌មានលម្អិតនោះទេ៕

ប្រភពព័ត៌មាន aninews.in ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here