យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា តំបន់ជុំវិញស្ថានីយ៍ពន្លត់អគ្គីភ័យមួយត្រូវបានបិទ បន្ទាប់ពីសង្ស័យគេយកសំបកគ្រាប់បែក ទៅក្នុងអាគារ។
យោងតាមក្រុមប៉ូលិសទីក្រុងហឺតហ្វដសៀបាននិយាយថា វត្ថុគួរឱ្យសង្ស័យជា (សំបកគ្រាប់ដែលមានរំសេវ) ត្រូវគេយកចូលទៅក្នុងស្ថានីយ៍ពន្លត់អគ្គីភ័យបឺកហាមស្ទីត ដោយអ្នកនេសាទម្នាក់។
ខ្សែសុវត្ថិភាព ៥០ម៉ែត្រ (១៦៤ហ្វីត) ត្រូវបានដាក់នៅជុំវិញអាគារនៅខេសល ទីក្រុងហឺតហ្វដសៀ នៅម៉ោង ១៤:៥០នាទីម៉ោងនៅក្នុងស្រុក កាលពីថ្ងៃអាទិត្យ។
ក្រុមកម្ចាត់គ្រាប់បែកត្រូវបានគេហៅមកកាន់កន្លែងកើតហេតុ និងបានប្រកាសថាសំបកនោះមិនមានហានិភ័យនោះទេ។
ទន្នឹមនឹងនេះសាលាបូយនៃទីក្រុងហឺតហ្វដសៀ បានបើកបន្ទប់ប្រជុំរបស់ខ្លួន សម្រាប់អ្នកស្រុករង់ចាំនៅពេលដែលពង្រាយខ្សែសុវត្ថិភាពនៅនឹងកន្លែងកើតហេតុនោះផងដែរ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន