អាជ្ញាធរតួកគីចេញដីកាចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម ចំនួន ៦៤នាក់

0

យោងតាមសេចក្តីរាយការណ៍ រដ្ឋអាជ្ញា​តួកគីកាលពី​ថ្ងៃ​អង្គារ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ជនសង្ស័យចំនួន ៦៤នាក់ ជាសមាជិក​ក្រុម​រដ្ឋ​អ៊ីស្លា​ម ដែលមានសកម្មភាពក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្ម។

ការិយាល័យ​ព្រះរាជអាជ្ញា​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុមប្រឹក្សាស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ប្រទេសតួកគី បានរកឃើញភស្តុតាងនៃប្រតិបត្តិការគណនីធនាគារ និង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ជនសង្ស័យ​ ដែល​រៀបរាប់​លម្អិត​អំពី​ជំនួយ​ហិរញ្ញវត្ថុ​ដល់​សមាជិករដ្ឋអ៊ីស្លាម។

អ្នកឃ្លាំមើលបានកំណត់ជនសង្ស័យបានប្រមូលជំនួយជាសាច់ប្រាក់តាមរយៈគណនីធនាគារ ដើម្បីជួយសមាជិករដ្ឋអ៊ីស្លាមដែលរស់នៅក្នុងប្រទេសតួកគី និងបានចូលរួមនៅក្នុងសកម្មភាពរបស់ក្រុមភេរវកម្ម នៅក្នុងតំបន់ជម្លោះក្នុងប្រទេសស៊ីរី។

ទីក្រុងអង់ការ៉ាបានចាត់តាំងក្រុមរដ្ឋអ៊ីស្លាម ជាអង្គការភេរវករក្នុងឆ្នាំ២០១៣ និងក្រុមនេះត្រូវបានដាក់ការចោទប្រកាន់ឱ្យទទួលខុសត្រូវលើការវាយប្រហារដ៏សាហាវ នៅប្រទេសតួកគីតាំងពីឆ្នាំ២០១៥។

ដើម្បីជាការឆ្លើយតប អង្គភាពប្រឆាំងភេរវកម្មរបស់តួកគីបានធ្វើប្រតិបត្តិការប្រឆាំងនឹងសមាជិកក្រុមនេះក្នុងប្រទេស។ (ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ)

ប្រភពព័ត៌មាន pmnewsnigeria ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here