មនុស្ស​ជា​ច្រើន​​ភ័យ​ខ្លាច​ស្លាប់​​ ជាមួយនឹងការផ្ទះដ៏ធំមួយនៅ​ទីក្រុងបូហ្គូសូ

0

យោងតាមសេចក្តីរាយការណ៍ មនុស្សជាច្រើនខ្លាចស្លាប់ បន្ទាប់​ពី​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ជិត​ទីក្រុង​ជីក​រ៉ែ​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​ហ្គាណា។

តាមប្រភពមន្ត្រីប៉ូលិសនិយាយថា រថយន្តដែលផ្ទុកសារធាតុផ្ទុះមីនបានបុកគ្នា ជាមួយនឹងម៉ូតូនៅជិតទីក្រុងបូហ្គោសូ។

ការចែកចាយរូបភាពតាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​បង្ហាញ​ថា ​មាន​ផ្សែង​ខ្មៅ​យ៉ាង​សន្ធោសន្ធៅ​ឡើង​ពីលើ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ និង​កម្ទេច​កម្ទី​ខ្ចាត់ខ្ចាយ ខណៈ​ប្រជាពលរដ្ឋ​ស្រែក​រក​ជំនួយ។

ជាមួយនេះប៉ូលិស​មិន​បាន​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ ​និង​របួស​នោះ​ទេ ប៉ុន្តែ​វីដេអូ​ក្រាហ្វិច​បាន​បង្ហាញ​សាកសព​ជន​រង​គ្រោះ។ ហើយរណ្ដៅធំមួយក៏អាចមើលឃើញនៅក្បែរផ្លូវផងដែរ ក្រោយការផ្ទះ។

សូមបញ្ជាក់នៅក្នុងការជូនដំណឹងបន្ទាន់ក្រុមប៉ូលិសបាននិយាយថា “ការផ្ទុះដ៏ធំ” បានកើតឡើងនៅចន្លោះទីក្រុងបូហ្គូសូ និងភូមិបាវឌាយ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here