យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ក្មេងប្រុសវ័យអាយុ ១៤ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាបានផលិតគ្រាប់បែកបំពង់ នៅក្នុងផ្ទះភាគខាងត្បូងរដ្ឋអារីហ្សូណា ដែលយ៉ាងហោចណាស់១៨ខែ នៅក្នុងកន្លែងឃុំឃាំងអនីតិជន។
កាសែតនៅក្នុងស្រុកមួយបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្មេងជំទង់រូបនេះបានសារភាពកំហុសចំពោះករណីនីមួយៗនៃការផ្សព្វផ្សាយអំពើភេរវកម្ម និងការកាន់កាប់អាវុធហាមឃាត់។
ក្មេងប្រុសនេះត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធរបានរកឃើញគ្រាប់បែកបំពង់មួយ និងការត្រៀមខ្លួនជាលើកទីពីរ នៅក្នុងបន្ទប់ខាងក្រោយផ្ទះលោកដូហ្លាស់ដែលគាត់ចែករំលែកជាមួយម្តាយ និងបងប្រុសរបស់គាត់។
គាត់នៅមុខសញ្ញារបស់ FBI រួចហើយ ដោយសារតែការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងភេរវកម្ម។
ជាមួយនេះព្រះរាជអាជ្ញាមានបំណងសាកល្បង នៅក្នុងនាមជាមនុស្សពេញវ័យ។ ក៏ប៉ុន្តែមេធាវីរបស់គាត់បានប្រកែកថា កូនក្តីរបស់គាត់គួរតែត្រូវបានកាត់ទោសក្នុងនាមជាអនីតិជន ដោយសារអាយុរបស់គាត់ ហើយគាត់មានជម្ងឺអូទីសឹម។
ទន្ទឹមនឹងនេះការទម្លាក់ករណីរបស់គាត់បង្ហាញថា គាត់នឹងបញ្ជូនទៅកាន់នាយកដ្ឋានកែតម្រូវអនីតិជននៃរដ្ឋអារីហ្សូណា។ ហើយក្មេងជំទង់នឹងមិនអាចស្នាក់នៅទីនោះរហូតដល់ថ្ងៃខួប១៨ឆ្នាំរបស់គាត់បាននោះទេ៕
ប្រភពព័ត៌មាន KNAU Arizona Public Radio ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន