នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីនូវការតាំងចិត្តរបស់ប៉ាគីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា នាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ បានបញ្ជាក់ជាថ្មីពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ និងការបង្ហាញរបស់ខ្លួន។

គាត់និយាយជាមួយព្រះអង្គម្ចាស់ អគ្គមេបញ្ជាការរង និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របារ៉ែន ព្រះអង្គម្ចាស់ សាលមេន ប៊ីន ហាម៉ាត់ ប៊ីន អ៊ីសា អាល់ ខាលីហ្វា (Salman Bin Hamad Bin Isa Al Khalifa) តាមទូរស័ព្ទកាលពីថ្ងៃអង្គារ។

ព្រះអង្គម្ចាស់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅទីក្រុងឡាហួរ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្ស ៣នាក់ និងបានបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។ លោក​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត និង​បួងសួង​ឱ្យ​អ្នក​រង​របួស​ឆាប់​ជា​សះស្បើយ​។
ព្រះអង្គម្ចាស់​បាន​សម្តែង​នូវ​សាមគ្គីភាព​ជាមួយ​ប្រជាជន ថ្នាក់ដឹកនាំ និង​រដ្ឋាភិបាល​ប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រីលោក អីមរ៉ាន ខាន់ បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ក្រោនចំពោះការគាំទ្រ និងសាមគ្គីភាពរបស់ប្រទេសបារ៉ែន ក៏ដូចជាការអាណិតអាសូរ និងរំលែកទុក្ខ។

មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងពិភពលោក ដែលមានផលប្រយោជន៍ទៅវិញទៅមក៕

ប្រភពព័ត៌មាន Radio Pakistan News ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here