ភេរវកសម្លាប់ទាហាន ១០នាក់ នៅខេត្តបាលូជីស្តាន់ ប្រទេសប៉ាគីស្ថាន

0

ប្រភពច្បាស់ការពីទីក្រុងរ៉ាវ៉ាលភីនឌីបានឱ្យដឹងថា មានទាហាន ១០នាក់សម្លាប់ បន្ទាប់ពីពួកភេរវករបានបើកការបាញ់ប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅស្រុកគេច របស់ខេត្តបាលូជីស្តាន់ យោងតាមការិយាល័យទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយសារព័ត៌មានរបស់យោធាបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅយប់ចន្លោះថ្ងៃទី ២៥ ដល់ ២៦ ខែមករា ឆ្នាំ២០២២ កន្លែង​ដែល​ភេរវករ​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស។

កម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​ភេរវករ​៣​នាក់ ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត ខណៈ​ដែល​ពួក​គេ​កំពុង​តាម​ប្រមាញ់​ជន​ដៃដល់​នៅ​ពី​ក្រោយ​ហេតុ​ការណ៍។
សេចក្តីថ្លែងការណ៍បានបន្ថែម «កងកម្លាំងប្រដាប់អាវុធប្តេជ្ញាលុបបំបាត់ភេរវករពី​ដី​យើង ​មិន​ថា​អស់តម្លៃ​យ៉ាង​ណា​ក៏ដោយ»៕

ប្រភពព័ត៌មាន geo.tv News ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here