ប្រភព AP បានឱ្យដឹងថា ក្រុមគ្រួសាររបស់ស្ត្រីនៅនៅរដ្ឋកាន់សាស់ រងការចោទប្រកាន់ពីបទចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម និងដឹកនាំកងវរសេនាតូចស្ត្រីទាំងអស់បានប្រាប់ព្រះរាជអាជ្ញាថា ពួកគេមិនចង់ធ្វើអ្វីជាមួយនាងទេ។
លោកស្រី អាលីសុន ហ្លុកអ៊ីក្រែន បានបង្ហាញខ្លួនដំបូងកាលពីថ្ងៃចន្ទនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង អេឡិចហ្សាឌ្រាហ៍ ។
បណ្តោះអាសន្ននាងត្រូវបានបញ្ជាឱ្យបន្តជាប់ពន្ធនាគារ ដោយរង់ចាំសវនាការនាថ្ងៃព្រហស្បតិ៍នេះ ដែលមានមេធាវីត្រូវបានតែងតាំងឱ្យតំណាងឱ្យនាងផងដែរ។
រដ្ឋអាជ្ញាបាននិយាយថា លោកស្រី អាលីសុន ហ្លុកអ៊ីក្រែន បានក្លាយជាមេដឹកនាំ នៃរដ្ឋអ៊ីស្លាមជាស្ត្រីទាំងអស់នៅក្នុងប្រទេសស៊ីរី ក្នុងឆ្នាំ២០១៦ ដែលបានបណ្តុះបណ្តាលក្នុងការប្រើប្រាស់កាំភ្លើង AK-47 គ្រាប់បែកដៃ និងខ្សែក្រវ៉ាត់អត្តឃាត។
លិខិតបញ្ជាក់របស់ FBI ក៏ចោទប្រកាន់ថា លោកស្រី អាលីសុន ហ្លុកអ៊ីក្រែន បានក្លាយជាមេដឹកនាំ នៃរដ្ឋឥស្លាមហៅថា “Khatiba Nusaybah” នៅទីក្រុង Raqqa ប្រទេសស៊ីរី កាលពីចុងឆ្នាំ២០១៦។
នាងបានធំធាត់នៅរដ្ឋកាន់សាស់ ប៉ុន្តែបានចាកចេញពីសហរដ្ឋអាមេរិកជាងមួយទសវត្សរ៍មុន។ នាងត្រូវបានចោទប្រកាន់ពីបទផ្តល់ជំនួយសម្ភារៈដល់អង្គការភេរវជន។
ព្រះរាជអាជ្ញានិយាយថា លោកស្រី អាលីសុន ហ្លុកអ៊ីក្រែន ចង់ជ្រើសរើសបុគ្គលិកដើម្បីវាយប្រហារបរិវេណមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក និងពិភាក្សាអំពីការវាយប្រហារភេរវកម្មលើផ្សារទំនើបមួយ៕
ប្រភពព័ត៌មាន CBS19 News ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន