យុវជនម្នាក់មកពីប្រទេសវែល រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម។
យោងតាមប្រពភច្បាស់ការណ៍បានឱ្យដឹងថា យុវជន លូកា បេនីកាសា វ័យ១៩ឆ្នាំមកពីតំបន់វីតឆឺរ នៃរដ្ឋធានីខាឌីហ្វ ត្រូវបានចាប់ខ្លួនដោយមន្ត្រីប្រឆាំងភេរវកម្មកាលពីថ្ងៃអង្គារ។
គាត់ត្រូវបានចោទប្រកាន់ថាជាសមាជិកនៃក្រុមភេរវករ និងចោទប្រកាន់ចំនួនបួនពីបទប្រមូលព័ត៌មានដែលទំនងជាមានប្រយោជន៍ចំពោះបុគ្គលដែលរៀបចំ ឬប្រព្រឹត្តអំពើភេរវកម្ម។
ហើយគាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការ Westminster Magistrates ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍។
ជាមួយនេះ លោកស្នងការ ម៉ាក់ ប៉ូពេ នៃអង្គភាពប្រឆាំងអំពើជ្រុលនិយមប្រទេសវែល បាននិយាយថា “គ្មានចំណុចណាមួយមានគ្រោះថ្នាក់ដល់សាធារណជនទេ។ យើងធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធជាមួយសាធារណៈជន ដើម្បីធានាថាយើងអាចធ្វើអន្តរាគមន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារអ្នកដែលងាយរងគ្រោះដោយការជ្រុលនិយម”។
ប្រភពព័ត៌មាន BBC News ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន