រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សេក រ៉ាស៊ីត អាម៉េដ បាននិយាយថា គណបក្ស តេហ្រេកអ៊ី-អ៊ីន-សេហ្វប៉ាគីស្ថាន នឹងឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសកលបន្ទាប់ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ ។
ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទូរទស្សន៍ឯកជនមួយ លោកថា រដ្ឋាភិបាលមិនខ្លាចចលនាប្រឆាំងណាមួយឡើយ និងបក្សប្រឆាំងនឹងបរាជ័យ ប្រសិនបើពួកគេនាំការបោះឆ្នោតមិនទុកចិត្តលើនាយករដ្ឋមន្ត្រី។
ជាមួយនេះលោកថា នាយករដ្ឋមន្ត្រីនឹងលេចចេញ រូបរាងកាន់តែខ្លាំងឡើងបន្ទាប់ពីចំណាត់ការមិនជោគជ័យរបស់បក្សប្រឆាំង។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយទៀត លោកបាននិយាយថា ប្រទេសឥណ្ឌាជាអ្នកនៅពីក្រោយឧប្បត្តិហេតុនៃអំពើភេរវកម្មនាពេលថ្មីៗនេះនៅក្នុងប្រទេស។
លោកបាននិយាយថា ប៉ាគីស្ថានគឺជាប្រទេសដ៏សំខាន់មួយរបស់អាស៊ីខាងត្បូង ព្រោះថាគ្មានការអភិវឌ្ឍន៍ណាមួយអាចត្រូវបានធ្វើឡើងដោយការព្រងើយកន្តើយ ឬមើលរំលងនោះទេ។
លោករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធានាដល់ប៉ាគីស្ថានថា ដីរបស់ពួកគេនឹងមិនត្រូវការប្រឆាំងនឹងប្រទេសណាមួយឡើយ ខណៈដែលប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានទាំងពីរកំពុងមានទំនាក់ទំនងល្អជាមួយគ្នា៕
ប្រភពព័ត៌មាន www.radio.gov.pk ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន