ថ្មីៗនេះ ក្រុមប្រឆាំងភេរវកម្ម ម៉ាហារាស់ត្រា (Maharashtra) បានធ្វើការវាយឆ្មក់ និងឃាត់ខ្លួនមនុស្សចំនួន ១១នាក់ និងដកហូតកាំភ្លើងខ្លីខុសច្បាប់ចំនួន ១៣ដើម។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Mid-Day អាវុធមានភាពរលោងនិង បានបញ្ចប់យ៉ាងល្អ។ ATS កំពុងស៊ើបអង្កេតបញ្ហានៃភាពភ័យខ្លាចចំពោះករណីនេះ។
ការឆ្មក់ចូលទាំងនេះត្រូវបានធ្វើឡើងនៅប្រហែល ៩ កន្លែងដើម្បីធ្វើអោយមានការចាប់ខ្លួន។ អាវុធជាច្រើនត្រូវបានរឹបអូសនៅក្នុងការវាយឆ្មក់។ យោងតាមរបាយការណ៍ប្រធាន ATC លោក Vineet Agarwal បាននិយាយថា “ការវាយឆ្មក់ត្រូវបានធ្វើឡើងនៅ Mulund, Kandivli, Kalyan, Dombivli, Ulhasnagar និង Uran ។ ក្នុងអំឡុងពេលវាយឆ្មក់មនុស្ស 11 នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងខ្លីផលិតដោយរោងចក្រចំនួន 13 និងប្រអប់ព្រីនចំនួន 36” ។
ជនជាប់ចោទដែលត្រូវឃុំខ្លួនមានអាយុចន្លោះពី ២២ ទៅ ៣៥ ឆ្នាំ។ តាមសេចក្តីរាយការណ៍ថា ពួកគេជាផ្នែកមួយនៃក្រុមរត់ពន្ធអាវុធ។ មន្ត្រីម្នាក់ត្រូវបានសារព័ត៌មាន Mid-Day ស្រង់សម្ដីថា «កាំភ្លើងខ្លីផលិតពីរោងចក្រទិញក្នុងមួយដើមតម្លៃចន្លោះពី ២៥.០០០ ទៅ ៣០.០០០ រៀល និងលក់ក្នុងទីផ្សារចន្លោះពី ៥០.០០០ ទៅ ៦០.០០០៕
ប្រភពព័ត៌មាន India Today ចុះថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន