បុរសម្នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសភេរវកម្ម

0


លោក លូកា បេនីកាសា វ័យ១៩ឆ្នាំ មកពីតំបន់វីតច័ច នៃខាឌីហ្វ ត្រូវបានចាប់ខ្លួនដោយមន្ត្រីប្រឆាំងភេរវកម្មកាលពីថ្ងៃអង្គារ។

គាត់ត្រូវបានចោទប្រកាន់ថាជាសមាជិកនៃក្រុមភេរវករ និងចោទប្រកាន់ចំនួនបួនពីបទប្រមូលព័ត៌មានដែលទំនងជាមានប្រយោជន៍ចំពោះបុគ្គលដែលរៀបចំ ឬប្រព្រឹត្តអំពើភេរវកម្ម។

គាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការ វេសមីនីស្ទ័រ ម៉ាហ្គីស្ត្រាត ក្នុងទីក្រុងឡុងដ៍នៅថ្ងៃព្រហស្បតិ៍។ លោកស្នងការ ម៉ាក ប៉ូពេ អង្គភាពប្រឆាំងអំពើជ្រុលនិយមវេល បាននិយាយថា “គ្មានចំណុចណាមួយមានគ្រោះថ្នាក់ដល់សាធារណជនទេ”។

“យើងធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធជាមួយសាធារណៈជន ដើម្បីធានាថាយើងអាចធ្វើអន្តរាគមន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារអ្នកដែលងាយរងគ្រោះដោយអំពើជ្រុលនិយម”៕

ប្រភពព័ត៌មាន BBC News ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here