ទីក្រុងម៉ូហ្គាឌីស៊ូ: កងទ័ពជាតិសូម៉ាលី (SNA) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ភេរវករអាល់សាបាប៥នាក់ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខ ដែលធ្វើឡើងនៅក្នុងតំបន់ជុំវិញស្រុកបាឡាដ និងអាហ្វហ្គូយេ ដែលស្ថិតនៅភាគឦសាន្ត និងភាគនិរតីនៃទីក្រុងម៉ូហ្គាឌីស៊ូ។
មេបញ្ជាការកងទ័ពជាតិសូម៉ាលីដែលដឹកនាំប្រតិបត្តិការបានប្រាប់វិទ្យុម៉ូហ្គាឌីស៊ូថា កន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធជាច្រើននៅក្នុងដីស្រែចម្ការក៏ត្រូវបំផ្លាញនៅក្នុងអំឡុងពេលប្រតិបត្តិការវាយប្រហារ។
ទន្នឹមនឹងនេះវិទ្យុរដ្ឋបានរាយការណ៍ថា “កងទ័ពជាតិសូម៉ាលីបានសម្លាប់ភេរវករ អាល់សាបាប ចំនួន៥នាក់ និងបំផ្លាញកន្លែងលាក់ខ្លួនរបស់ពួកគេនៅក្នុងដីស្រែរវាងស្រុក បាឡាដ និងអាហ្វហ្គូយេ នៅក្នុងប្រតិបត្តិការសន្តិសុខដែលបានគ្រោងទុកកាលពីថ្ងៃអាទិត្យ”៕
ប្រភពព័ត៌មាន Manila ចុះថ្ងៃទី ០១ ខែ មិនា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន