តាមប្រភពច្បាស់ការណ៍ ការវិសោធនកម្មចុងក្រោយទៅលើច្បាប់ប្រឆាំងអំពើភេរវកម្មម៉ាល់ឌីវ ត្រូវអនុវត្តការរាយការណ៍ចែករំលែកព័ត៌មានចារកម្មមានកម្រិតឬមានដែនកំណត់ជាមួយប្រធានាធិបតីម៉ាល់ឌីវ។
ច្បាប់នេះទាមទារឱ្យបណ្តាញប្រព័ន្ធចែករំលែកព័ត៌មានចារកម្មក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ ហើយក្រោមបទប្បញ្ញត្តិមុនប៉ូលិសត្រូវបានកំណត់ឲ្យចែករំលែកព័ត៌មានជាមួយតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមួយប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ វិសោធនកម្មច្បាប់បានចូលជាធរមាននៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ នេះបានពង្រីកការផ្សព្វផ្សាយព័ត៌មានរបស់អាជ្ញាធរទៅប្រធានាធិបតីម៉ាល់ឌីវ ក្រៅពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ដែរថា បណ្តាញភ្នាក់ងារចារកម្មភេរវកម្ម រួមមានប៉ូលិសម៉ាល់ឌីវ, កងកម្លាំងការពារជាតិម៉ាល់ឌីវ (MNDF), អន្តោប្រវេសន៍ម៉ាល់ឌីវ, សេវាគយម៉ាល់ឌីវ, និងអាជ្ញាធររូបិយវត្ថុម៉ាល់ឌីវ (MMA)៕
ប្រភពព័ត៌មាន www.edition.mv ចុះថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន