ក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់បានបដិសេធការចោទប្រកាន់ពីបទភេរវកម្មចំនួន៥ករណី បន្ទាប់ពីការចាប់ខ្លួននៅទីក្រុងអេសធីអាល់បាន។
ក្មេងជំទង់ម្នាក់ដែលរងការចោទប្រកាន់ដោយគ្មានភស្តុតាងថាបានបង្ហោះវីដេអូភេរវកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបដិសេធការចោទប្រកាន់នេះ។
សិស្សសាលាវ័យ១៥ឆ្នាំរូបនេះ បានបដិសេធការចោទប្រកាន់ពីបទកាន់កាប់វីដេអូ ដែលមានការណែនាំដើម្បីបង្កើតសារធាតុផ្ទុះ ទ្រីអាសេតូន ទ្រីរ៉ូស៊ី ។
គាត់រងការចោទប្រកាន់ថា បានបង្ហោះវីដេអូដែលមានចំណងជើងថា “ត្រូវតែប្រយុទ្ធជាមួយពួកគេ ឬបន្តទៅមុខ” នៅលើបណ្តាញសង្គមធ្វីតធឺ កាលពីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
ក្មេងប្រុសត្រូវបានចាប់ខ្លួន នៅអាសយដ្ឋានមួយនៅក្នុងទីក្រុងអេសធីអាល់បាន ក៏បានបដិសេធការចោទប្រកាន់ចំនួនពីរដង នៃការកាន់កាប់ឯកសារ “រូបមន្តបង្កើត” និង “គ្រាប់ផ្ទុះ ១១១” កាលពីចន្លោះថ្ងៃទី១ ខែមីនាដល់ថ្ងៃទី៨ ខែមីនា។
សរុបមក គាត់មិនមានទោស ចំពោះការចោទប្រកាន់ចំនួន៥ករណីនៅតុលាការ Westminster Magistrates នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី២១ ខែមីនា)។
ករណីនេះ ប៉ូលីសក្រុងឡុងដ៍បានដឹកនាំការស៊ើបអង្កេត។ វីដេអូទាំងនោះត្រូវបានគេចោទថា មានទំនាក់ទំនងជាមួយក្រុមភេរវជនរដ្ឋឥស្លាម នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងនៅតុលាការ កាលពីថ្ងៃទី១៥ ខែមីនា។
ទន្ទឹមនឹងនេះលោក មីឆែល ស្នូរ ចៅក្រមបាននិយាយថា គាត់នឹង “រក្សាយុត្តាធិការក្នុងករណីនេះ”៕
ប្រភពព័ត៌មាន Archant Community Media Ltd ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន