បាតុកម្មនៅអង់គ្លេស៖ ប៉ូលិសចោទប្រកាន់សកម្មជន ៧៤នាក់

0

យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម នៅកំពង់ផែដូវ័រ និងដាតហ្វ័ត ក្រូសសីង ដែល​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង កាលពីអំឡុងខែកញ្ញា និងតុលា។

នៅក្នុងករណីនេះ មាន​ការ​ចោទ​ប្រកាន់​សរុបចំនួន១០៤ករណី ៧៣ករណីសម្រាប់ការធ្វើឲ្យរំខានដល់សាធារណៈ ២៩ករណីសម្រាប់ការធ្វើឲ្យកកស្ទះ និង​២​ករណី​សម្រាប់​បទចោទប្រកាន់ព្រហ្មទណ្ឌ​។ នៅក្នុងនោះមានមនុស្ស១៩នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ តែត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​។

បញ្ជាក់ថា ចៅក្រមរបស់តុលាការទីក្រុងខ្លារី​នឹងចាប់ផ្តើមសវនាការលើការចោទប្រកាន់ចាប់ពីខែមេសាខាងមុខនេះ៕

ប្រភពព័ត៌មាន BBC NEWS ចុះថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here