ចាប់ខ្លួនមនុស្ស៩នាក់នៅទីក្រុងអាឌុ ពីបទប៉ុនប៉ងធ្វើភេរវកម្ម

0

យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា មនុស្ស៩នាក់ត្រូវបានចាប់ខ្លួនពីទីក្រុងអាឌុដោយសង្ស័យថា ប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្ម។

មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ូលិសនិយាយ​ថា ​ការ​ស៊ើប​អង្កេតកំពុងដំណើរការលើការចាប់ខ្លួនបុគ្គលដែលជាជនជាប់ចោទនៃការប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្ម។ តែទោះយ៉ាងណាក៏ដោយគាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ទោះយ៉ាងណាក៏ដោយ “ទីភ្នាក់ងារសារព័ត៌មានមីហារុ” បានដឹងថាមនុស្ស៩នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការភេរវកម្ម។ តែ​មិន​ដឹង​ថា​​ចាប់ខ្លួនមកពី​កោះ​ណានោះ​ទេ។
ខណៈដែលបុគ្គលត្រូវបានចាប់ខ្លួនពីទីក្រុងអាឌុ ប្រធានាធិបតីលោក អ៊ីប្រាហ៊ីម មហាមាឌ សូលី បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់គាត់ទៅបណ្តាកោះទាំងអស់របស់អាតុលនៅថ្ងៃសៅរ៍។

បណ្ឌិត្យសភានគរបាលត្រូវបានបើកនៅក្នុងពិធីមួយដែលបានប្រារព្ធឡើងនៅហ៊ីតហាដហូ កាលពីម្សិលមិញ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត ចាហ្សានការ ក៏មានវត្តមាននៅក្នុងពិធីនេះដែរ៕

ប្រភពព័ត៌មាន mihaaru.com ចុះថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here