ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការស៊ីបការណ៍សម្ងាត់ IBO នៅក្នុងស្រុក Waziristan ខាងជើង

0

កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់ IBO លើរបាយការណ៍វត្តមានភេរវករ នៅក្នុងតំបន់ Jhallar Fort នៃស្រុក Waziristan ខាងជើង និង​បាន​សម្លាប់​ភេរវករ​បួន​នាក់​ក្នុង​ហេតុការណ៍​បាញ់​គ្នានេះ។

អំឡុងពេល​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​អាទិត្យ​ ភេរវករម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណបានថាមានឈ្មោះ Zar Saad Ullah ខណៈដែលការកំណត់អត្តសញ្ញាណភេរវករដែលនៅសេសសល់កំពុងដំណើរការ។ អាវុធ​និង​គ្រាប់​រំសេវ​ក៏​ត្រូវ​បានរឹបអូស​យកពីភេរវករដែលស្លាប់នោះផងដែរ។

គួររំលឹងផងដែរថា ភេរវករដែលស្លាប់នេះបានចូលរួមយ៉ាងសកម្ម នៅក្នុង​សកម្មភាព​ភេរវកម្ម​ប្រឆាំង​នឹង​កម្លាំង​សន្តិសុខ។

ទន្នឹមនឹងនេះ អ្នកស្រុកក្នុងតំបន់បានកោតសរសើរចំពោះប្រតិបត្តិការនេះ ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីតំបន់នេះផងដែរ៕

ប្រភពព័ត៌មាន Radio Pakistan News ចុះថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here