បុរសវ័យ៤០ឆ្នាំ រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្មទាក់ទងនឹងការបោកបញ្ឆោតបំផ្ទុះគ្រាប់បែកនៅភាគខាងជើងទីក្រុងបែលហ្វាស់

0

បុរសវ័យ៤០ឆ្នាំម្នាក់រងការចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសជាច្រើនពាក់ព័ន្ធនឹងការបោកបញ្ឆោតថាប្លន់តាមផ្លូវ និង បំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍សន្តិភាពដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសអៀរឡង់នៅភាគខាងជើងទីក្រុងបែលហ្វាស់ ។

គិញសម្ងាត់មកពីអង្គភាពចារកម្មភេរវកម្មបានចោទប្រកាន់បុរសនេះពីបទរៀបចំអំពើភេរវកម្ម ការប្លន់តាមផ្លូវ និងដាក់អត្ថបទបោកបញ្ឆោតពីការបំផ្ទុះគ្រាប់បែក។
ឧប្បត្តិហេតុនេះបាននាំឱ្យរដ្ឋមន្ត្រីលោក ស៊ីមុន ខូវេណៃ ត្រូវជម្លៀសចេញពីព្រឹត្តិការណ៍សន្តិភាព នៅមជ្ឈមណ្ឌលហ៊ូបេន នៅលើផ្លូវក្រុមឡាំង កាលពីថ្ងៃសុក្រមុននេះ។
ហេតុការណ៍នេះគឺដោយសារតែបុរសម្នាក់ត្រូវគេផ្ជុកបង្ខំឱ្យបើកឡាន ដែលដឹកវត្ថុសង្ស័យ ចូលទៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយមូលនិធិចននិងផេតហូម ។

ជនសង្ស័យនឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមតុលាការឡាកាន់សីដ នៅថ្ងៃព្រហស្បតិ៍។ ករណីនេះនីតិវិធីចោទប្រកាន់ទាំងអស់នឹងត្រូវបានពិនិត្យដោយអយ្យការសាធារណៈ។

កាល​ពី​ថ្ងៃ​អង្គារ ប៉ូលិស​បាន​បញ្ជាក់​ថា ពួកគេ​មាន​ពេល ៣៦ម៉ោង​បន្ថែម​ទៀត ​ដើម្បី​សាកសួរ​បុរស​នោះ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ។
ស្ត្រី​វ័យ៤៨​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុងការ​ស៊ើបអង្កេត តែ​ត្រូវ​បាន​ដោះលែង​ផងដែរ៕

ប្រភពព័ត៌មាន Belfast Telegraph ចុះថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here