បុរសម្នាក់ត្រូវបានប៉ូលិសបាញ់ និងរងរបួសធ្ងន់ក្នុងពេលមានឧប្បត្តិហេតុមួយនៅទីក្រុងអ៊ីនវឺនេស។
ប៉ូលិសត្រូវបានគេហៅឱ្យទៅផ្ទះនៅតំបន់ប៉ូលវ៉ាន់នែ ជិតមន្ទីរពេទ្យញ៉ូវក្រៀង នៅម៉ោងប្រហែល ១៥:០០កាលពីថ្ងៃព្រហស្បតិ៍។
ពេលមកដល់កន្លែងកើតហេតុ គេឃើញសេវាសង្គ្រោះបន្ទាន់កំពុងអន្ត្រាគមន៍អគារមួយកំពុងភ្លើងឆេះ។
ប៉ូលិសបាននិយាយថា បុរសវ័យ៤០ឆ្នាំម្នាក់ត្រូវមន្ត្រីប្រដាប់អាវុធបាញ់ និងត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍នេះ។ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរ៉េងម័រ។
សូមបញ្ជាក់ដែរថា មិនមានមនុស្សណាម្នាក់រងរបួស ដោយសារអគ្គិភ័យដែលពន្លត់ដោយក្រុមអ្នកពន្លត់អគ្គិភ័យ ប៉ុន្តែប្រជាពលរដ្ឋជិតខាងមួយចំនួនត្រូវបានជម្លៀសចេញផងដែរ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន