ការវាយប្រហារភេរវកម្ម៖ ទីក្រុងអ៊ីស្លាម៉ាបាដ ស្នើសុំទីក្រុងកាប៊ុល ធានាសុវត្ថិភាពនៅព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន

0

ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន៖ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែននាពេលថ្មីៗនេះ ប៉ាគីស្ថានបានជំរុញទីក្រុងកាប៊ុល ឱ្យធានាសុវត្ថិភាពតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន និងចាត់វិធានការប្រឆាំងនឹងក្រុមភេរវករ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួងការបរទេសមានខ្លឹមសារ​ថា៖ «ដើម្បី​ផលប្រយោជន៍​សន្តិភាព និង​វឌ្ឍនភាព​រវាង​ប្រទេស​ជា​បងប្អូន​នឹង​គ្នា ប៉ាគីស្ថាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អធិបតេយ្យភាព​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ធានាសុវត្ថិភាព​តំបន់​ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន និង​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធសកម្មភាពភេវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក អាស៊ីម អ៊ីហ្វធីកហា បាននិយាយថា ការវាយប្រហារភេរវកម្មនៅតាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន បានកើនឡើងគួរឲ្យគាត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។

លោក អាស៊ីម អ៊ីហ្វធីកហា បាននិយាយថា “ភេរវករប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីធ្វើសកម្មភាពនៅក្នុងប្រទេសប៉ាគីស្ថានដោយនិទណ្ឌភាព” ។
នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនេះ ទាហានប៉ាគីស្ថានចំនួន៧នាក់ត្រូវសម្លាប់នៅក្នុងស្រុក វាហ្សីរីស្ថានភាគខាងជើង ដោយពួកភេរវករដែលកំពុងប្រតិបត្តិការពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២៕

ប្រភពព័ត៌មាន bignewsnetwork ចុះថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here