មន្ត្រីជាន់ខ្ពស់ភាគច្រើនរបស់ទីក្រុងឡុនដុនដឺរីបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកសាំងលើមន្ត្រីប៉ូលិស បន្ទាប់ពីក្បួនដង្ហែបុណ្យអ៊ីស្ទឺ ដែលជាប់ទាក់ទងជាមួយនឹងពួកប្រឆាំងបក្សសាធារណរដ្ឋគឺ “ជាការគិតទុកមុន” ។
ប៉ូលិសរងការវាយប្រហារនៅទីបញ្ចុះសពក្រុងកាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារប៉ូលិសអ័រឡង់ខាងជើង បានចាប់ខ្លួនមនុស្ស៦នាក់កាលពីថ្ងៃចន្ទ។ បុរសទី៧ត្រូវបានចាប់ខ្លួននៅពេលយប់។
លោកស្នងការ រីអាន ហេនដឺសុន បាននិយាយថា “វាច្បាស់ណាស់ថា វាជាការគិតទុកមុន ដែលមានគ្រាប់បែកសាំងលាក់ទុកក្នុងធុង និងដុំឥដ្ឋសម្រាប់គប់មកលើពួកយើងនៅក្នុងទីបញ្ចុះសព”៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន