នាយកដ្ឋានប្រឆាំងភេរវកម្មបានចាប់ខ្លួនភេរវករ ៦ នាក់

0

ទីក្រុងប៉េសាវ៉ារ៖ នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បានចាប់ខ្លួន​ភេរវករ​៦​នាក់ នៅ​ក្នុង​​ប្រតិបត្តិការ​មួយ​ក្នុង​តំបន់ឃីបឺ នេះបើតាមសម្តីមន្ត្រីនិយាយកាលពីថ្ងៃចន្ទ។
មន្ត្រីម្នាក់បាននិយាយថា នាយកដ្ឋានប្រឆាំងភេរវកម្មប្រចាំទីក្រុងប៉េសាវ៉ារ នៅក្នុងពេលចុះប្រតិបត្តិការ បានចាប់ខ្លួនភេរវករដែលត្រូវបានចោទប្រកាន់ចំនួន៦នាក់ដែលគេស្គាល់ថាមានឈ្មោះ ណៅហាដ, ឈ្មោះ វ៉ាកា, ឈ្មោះ អាម៉ានុលា, ឈ្មោះ វ៉ាជីដ, ឈ្មោះហាន់ណាន, និងឈ្មោះ ម៉ាន់ហ្សូរ។
ពួកគេ​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ នៅ​ក្នុង​សកម្មភាព​ភេរវកម្ម​ផ្សេងៗ និងកំពុងរៀបចំ​​ផែនការណ៍បន្ថែម​ទៀតនៅ​ពេលគេ​ចាប់​ខ្លួនបាន។ មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) និយាយថាគេបានដកហូតមានកាំភ្លើងយន្តធុនធ្ងន់ កាំភ្លើង AK ៤៧ និងគ្រាប់បែកដៃចំនួន ៥គ្រាប់ពីក្រុមភេរវករ៕
ប្រភពព័ត៌មាន thenews.com.pk ចុះថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here