ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនពីបទភេរវកម្មស្តាំនិយម

0

ក្មេងប្រុសវ័យ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានលើកទឹកចិត្តដល់អំពើភេរវកម្មស្តាំនិយម។

មន្ត្រីប៉ូលិសក្រុងបាននិយាយថា ក្មេងជំទង់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនៅស្រុកហឺតហ្វ័ដហ្សើរ។

គាត់ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទលើកទឹកចិត្តដោយផ្ទាល់ ឬដោយប្រយោលដល់គណៈកម្មការការរៀបចំ ឬការបំផុសគំនិតនៃអំពើភេរវកម្ម។

មន្ត្រីប៉ូលិសនិយាយថាការស៊ើបអង្កេតទាក់ទងនឹង “បទល្មើស​ដែល​បាន​ចោទ​ប្រកាន់​បាន​ភ្ជាប់ដល់​អំពើ​ភេរវកម្ម​ស្តាំនិយម​ជ្រុល”។

មន្ត្រីប៉ូលិសបានបន្តទៀតថា ឥឡូវនេះក្មេងជំទង់ត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្នរហូតដល់ពាក់កណ្តាលខែកក្កដា ខណៈការសាកសួរនៅបន្តនីតិវិធី៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here