តួកគីបង្ក្រាបភេរវករ YPG/PKK ចំនួន៥នាក់ នៅភាគខាងជើងប្រទេសស៊ីរី

0

ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា តួកគីបានបង្ក្រាបភេរវករ YPG/PKK ចំនួន៥នាក់ នៅភាគខាងជើងប្រទេសស៊ីរី។
ភេរវករកំពុងរៀបចំវាយប្រហារតំបន់នៃប្រតិបត្តិការប្រឆាំងភេរវកម្មរបស់តួកគី នៅតំបន់ភីសស្ពីង និងអូលីប្រែន នេះបើតាមការលើកឡើងរបស់ក្រសួងនៅលើធ្វីតធឺ។
ចាប់តាំងពីឆ្នាំ ២០១៦មក ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មដោយជោគជ័យចំនួន៣លើកតាមព្រំដែនរបស់ខ្លួននៅភាគខាងជើងប្រទេសស៊ីរី ដើម្បីទប់ស្កាត់ការបង្កើតច្រករបៀងភេរវកម្ម និងជំរុញឲ្យមានការតាំងទីលំនៅដោយសន្តិភាពរបស់អ្នកស្រុកនៅ តំបន់អ៊ឺផ្រាតស៊ីល (២០១៦) អូលីវប្រែន (២០១៨) និងភីសស្ពីង (២០១៩)។
នៅក្នុងយុទ្ធនាការភេរវកម្មជាង ៣៥ឆ្នាំរបស់ខ្លួនប្រឆាំងនឹងតួកគី ក្រុមសកម្មប្រយុទ្ធ PKK បានចុះបញ្ជីជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ហើយក្រុមសកម្មប្រយុទ្ធនេះត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សជាង ៤០០ ០០០នាក់ រួមទាំងស្ត្រី កុមារ និងទារក។ ក្រុម YPG ជាសាខារបស់ក្រុមភេរវករ PKK ស៊ីរី៕

ប្រភពព័ត៌មាន Anadolu Agency ចុះថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here