បុរសម្នាក់រងការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីការស៊ើបអង្កេតភេរវកម្ម

0

បុរស​ម្នាក់​រងការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​កាន់កាប់អាវុធខុសច្បាប់នៅស្រុកដឺបៃសឺរ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ដោយ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម។
លោក ជុនៀដ យុនុស វ័យ៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមិថុនា ដោយប៉ូលិសប្រឆាំងភេរវកម្មនៅភាគឦសាន។
យោងតាមមន្ត្រីប៉ូលិសបាននិយាយថា វត្ថុតាងត្រូវបានស្វែងរកពេញមួយសប្តាហ៍ទើបឈានទៅដល់ការចាប់ខ្លួន។
លោក ជុនៀដ យុនុស រងការ​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​អាវុធ​ហាម​ឃាត់ និង​​កាន់កាប់គ្រាប់រំសេវ​ដោយ​គ្មាន​លិខិត​បញ្ជាក់។ គាត់ក៏រងការ​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទប្រព្រឹត្តបទ​ល្មើសឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ចំនួន ៦ករណី និង​១ករណី ពីបទ​បើក​បរ​ក្នុង​ពេល​ដកហូតសិទ្ធិ។
គាត់បង្ហាញខ្លួននៅតុលាការណតទីងហាំ កាលពីរសៀលថ្ងៃសៅរ៍ និងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។
គាត់នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការដឺបៃសឺរ នៅថ្ងៃទី២២ ខែកក្កដាខាងមុខនេះទៀត៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here