ការចាប់ខ្លួនបុរសម្នាក់ពីបទឧក្រិដ្ឋកម្មភេរវកម្ម នៅទីក្រុងវេលសេល

0

បុរស​វ័យ​១៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​ភេរវកម្ម​ស្តាំនិយម។

ក្រុមអ្នកស៊ើបអង្កេតប្រឆាំងភេរវកម្មបានចាប់ខ្លួនបុរសម្នាក់ មកពីទីក្រុងវេលសេល កាលពីថ្ងៃច័ន្ទ នៅទីក្រុងវីនស្វ័ដ នៃឆេសៀ។

បុរសនេះត្រូវបានគេនាំទៅមីដលែងភាគខាងលិចដើម្បីសួរចម្លើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិសប្រចាំ​មីដលែង។

បរុសនេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​សង្ស័យ​ថា កាន់កាប់ឯកសារដែលមានប្រយោជន៍ដល់បុគ្គលដែលប្រព្រឹត្ត ឬរៀបចំអំពើភេរវកម្ម។

កងកម្លាំងបានបន្ថែមទៀតថា ការ​ចាប់​ខ្លួន​នេះ​គឺដឹកនាំដោយក្រុម​ស៊ើបការណ៍ និងមិនមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនោះទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២២

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here