គ្រាប់បែកសាំង និងឥដ្ឋត្រូវបានគេគប់នៅក្បែរកន្លែងដុតភ្លើងសាធារណៈនៅផ្លូវអាដាំ នៅភាគខាងជើងទីក្រុងបេលហ្វាស់។
នៅមុនម៉ោង ១៧:០០ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ មានគេរាយការណ៍ទៅប៉ូលិសថា មានភាពមិនប្រក្រតី នៅក្នុងចំណោមយុវជនមួយក្រុមដែលស្ថិតនៅតំបន់ឧទ្យានដុនខៀន។
ប៉ូលិសនិយាយថា ពួកគេកំពុងចាត់ទុកឧប្បត្តិហេតុនេះថាជាឧក្រិដ្ឋកម្មដែលគួរឱ្យស្អប់ខ្ពើម និងបានរក្សាទុក “វត្តុតាងជាក់ស្តែង” នៅក្នុងតំបន់។
មនុស្សម្នាក់ត្រូវបានព្រមានចំពោះការកាន់កាប់អាវុធដែលបង្កឲ្យមានគ្រោះថ្នាក់។
ជាមួយនេះលោកស្នងការ ដារ៉េន ហ្វ័ខ បាននិយាយថាប៉ូលិសគឺ “មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំណាងសហគមន៍ ដើម្បីជួយកាត់បន្ថយភាពតានតឹងណាមួយ”។
ហើយលោកបានបន្ថែមទៀតថា “យើងក៏ដឹងគុណចំពោះការគាំទ្រពីសាធារណៈជន ដូចដែលយើងធ្វើការធានាឱ្យបានថា តំបន់នេះនៅតែស្ងប់ស្ងាត់និងមានសន្តិភាព”៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន